បន្ទាយមានជ័យ៖ ផ្ទុះអាវុធទាំងកណ្តាលយប់បណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់វេលាម៉ោង១យប់រំលងអាធ្រាត្រចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវស្តង់តាងួន ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត និងជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ហ៊ីម សុខណា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋានក្រុងប៉ោយប៉ែត។
កម្លាំងសមត្តកិច្ចបានឲ្យដឹងថា៖នៅពេលដែលមានការបាញ់បោះរហូតដល់ជាង១០គ្រាប់ទាំងកណ្តាលអាធ្រាត្របណ្តាលភ្ញាក់ផ្អើលប្រជាពលរដ្ឋឆោឡោឡើងនេះគឺកម្លាំងកងរាជអាវុធហត្ថចុះដល់គឺករណីដោយមានយុវជន២ក្រុមជិះម៉ូតូ៣ទៅ៤គ្រឿងហើយមានគ្នាប្រមាណជិត១០នាក់មានកាំបិតដាវសាំម៉ូរ៉ៃបានដេញកាប់ចាក់គ្នានៅចំណុចស្តង់តាងួន ហើយកម្លាំងនគរបាលនៅក្បែរនោះឃើញសកម្មភាពហើយជួយអន្តរាគមន៍ត្រូវបានជនសង្ស័យជាក្រុមក្មេងទំនើងបានស្ទុះទៅកាប់កម្លាំងនគរបាលម្នាក់ឯកឈ្មោះ ហ៊ីង សុខណា បណ្តាលរបួស៦កន្លែង ទើបបណ្តាលបាញ់ការពាររំដោះខ្លួនបណ្តាលត្រូវជនដៃដល់ឈ្មោះ ហៀង សុគន្ធធារ៉ា បាញ់ត្រូវចំនួន៤គ្រាប់បន្តាលរបួសធ្ងន់។
ក្រោយពេលដែលមានការបាញ់បោះនិងកាប់ចាក់បណ្តាលរបួសធ្ងន់២នាក់ត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបណ្តាលជនដៃដល់ឈ្មោះ ហៀង សុគន្ធធារ៉ា ចំចំនួន៤គ្រាប់ ១គ្រាប់ចំពោះខាងឆ្វេងធ្លាយទៅខាងស្តាំ ១គ្រាប់ចំដៃខាងស្តាំ ១គ្រាប់ទៀតចំកំភួនជើងខាងឆ្វេង និង១គ្រាប់ទៀតចំកភួនជើងខាងស្តាំ។ បណ្តាលស្លាប់នៅមន្ទីរពេទ្យនិងឈ្មោះ របួសធ្ងន់ហ៊ីង សុខណា បណ្តាលរបួស៦កន្លែងចំឆ្អឹងជំនីខាងឆ្វេង ចំដៃឆ្វេង២កន្លែង ចំដៃស្តាំ៣កន្លែង ចំក្បាល១កន្លែង។
ក្រោយពេលបានការបាញ់បោះបណ្តាលមានស្លាប់និងរបួសធ្ងន់ឃើញមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្ត និងលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលជំនាញចុះទៅកន្លែងកើតហេតុហើយទៅពិនិត្យសាកសពជនរងគ្រោះនិងសាកសួរមន្ត្រីនគរបាលដែលរងរបួសធ្ងន់នៅពេលដែលធ្វើការអន្តរាគមន៍ ៕ដោយ៖ចន្ត្រា