សហរដ្ឋអាមេរិក នៅតែបន្តឈរក្នុងលំដាប់លេខ១ដដែលក្នុងចំណោម១០ប្រទេសនៅជុំវិញពិភពលោក ដែលមានការឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេដោយសារវិរុសCovid-19 ដែលគិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់។
បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអេស្ប៉ាញ ដែលមានមនុស្សឆ្លងវីរុសCovid-19ចំនួន ២៤៧ ១២២នាក់ និងមនុស្សស្លាប់ចំនួន ២៥ ២៦៤នាក់ ហើយបន្ទាប់មកទៀត គឺប្រទេសអ៊ីតាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ទួរគី ប្រេស៊ីល និងប្រទេសអ៊ីរ៉ង់។
សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៥៦៥ ១១០នាក់ មនុស្សស្លាប់ចំនួន២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជាសះស្បើយពីវីរុសនេះ ៕