ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍។
ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ទី១៥ ខែឧសភា ឆ្នាំ២០២០ នឹងចុះមក ២.២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង២.១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕