សម្តេចព្រះ​សង្ឃនាយក​ ន​ន​ ង៉ែត​៖​ និមន្ត​ ភិក្ខុ​ ឡុ​ង​ ច​ន្ថា​ ឲ្យ​ចូល​មក​ដោះស្រាយ​ នៅ​សាលា​គណ​ខេត្តតាកែវ​

04-May-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០​ សម្តេចព្រះ​សង្ឃនាយក​ ន​ន​ ង៉ែត​ បាន​ប្រគេន​ ព្រះ​វិន័យ​សំវរ​ កែវ​ សា​វ៉​ន​ ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា​ ព្រះ​មង្គល​ទិព្វ​លោក​រង្សី​ព្រះ​មេគណ​ខេត្តតាកែវ​ កម្មវត្ថុ​ ករណី​និមន្ត​ ភិក្ខុ​ ឡុ​ង​ ច​ន្ថា​ គង់នៅ​វត្ត​ភ្នំ​បូ​រី​ ឃុំ​ព្រែក​ថ្កោល​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ ឲ្យ​ចូល​មក​ដោះស្រាយ​ នៅ​សាលា​គណ​ខេត្តតាកែវ​ (​វត្ត​តុំ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​)​។​

​សេចក្តី​ដូច​មាន​ក្នុង​កម្មវត្ថុ​ខាងលើ​ គណៈសង្ឃ​នាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ប្រគេន​ព្រះ​មេគណ​ជ្រាប​ថា​ ប៉ុន្មាន​ថ្ងៃ​មកនេះ​ ព្រះពុទ្ធ​សាសនា​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ ភិក្ខុ​ ឡុ​ង​ ច​ន្ថា​ បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ​ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ប្រាសចាក​ធម៌​វិន័យ​របស់​ខ្លួន​ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​តម្លៃ​ព្រះសង្ឃ​យ៉ាងធ្ងន់ធ្ងរ​។​

​អាស្រ័យ​ហេតុនេះ​ សូម​ព្រះ​មេគណ​ កោះ​និមន្ត​ ភិក្ខុ​រូប​នេះ​ មក​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ នៅ​សាលា​គណ​ខេត្ត​ជា​បន្ទាន់​ ក្នុង​ករណី​ភិក្ខុ​រូប​នេះ​ មិន​ព្រម​ចូល​មក​ក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត​ ត្រូវ​សហការ​ជាមួយ​ធ​អាជ្ញាធរ​ ដែល​មាន​សមត្ថកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល​ បន្ទាប់​ពី​ធ្វើ​របាយការណ៍​មក​គណៈសង្ឃ​នាយក​ ៕

ចំនួនអ្នកទស្សនា

    19541677

  • ថ្ងៃនេះ1761
  • ម្សិលមិញ2661
  • សប្តាហ៍នេះ6391
  • ខែនេះ59291
  • ឆ្នាំនេះ314231
  • សរុប19541677