ភិក្ខុ ឡុង ចន្ថា៖ កុំឲ្យខូចតម្លៃ ព្រះពុទ្ធសាសនា ខ្លួនសុំលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា

04-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ ក្រោយពីសម្តេចសង្ឃនាយកបានចេញលិខិតមួយច្បាប់ដោយឲ្យមានការកោះហៅ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ស្រុកអង្គរបូរី មកបកស្រាយរឿងមានទំនាក់ទំនងជាមួយស្រ្តីភេទរួចមកនៅរសៀល ថ្ងៃទី៤ ខែឧសភានេះ ភិក្ខុ ឡុង ចន្ថា បានធ្វើកិច្ចសន្យាថាខ្លួននឹងលាចាកសិក្ខាបទដើម្បីកុំឲ្យខូច តម្លៃព្រះពុទ្ធសាសនា។

តាមកិច្ចសន្យាដែលធ្វើឡើងនៅរសៀលថ្ងៃនេះ ភិក្ខុ ឡុង ចន្ថា បានសរសេរថាដោយកាលពេលថ្មីៗនេះមានសំឡេងបែកធ្លាយតាមហ្វេសប៊ុកជាមួយនឹងស្រ្តីម្នាក់ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃ ព្រះពុទ្ធសាសនាខ្លួនសុំលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ភិក្ខុ ឡុង ចន្ថា ក៏បានបញ្ជាក់ចុងក្រោយដែរថាការលាចាកសិក្ខាបទនេះ គឺដោយស្ម័គ្រចិត្តមិនបាន បង្ខិតបង្ខំអ្វីទាំងអស់៕

ចំនួនអ្នកទស្សនា

    19549157

  • ថ្ងៃនេះ3391
  • ម្សិលមិញ3231
  • សប្តាហ៍នេះ13871
  • ខែនេះ66771
  • ឆ្នាំនេះ321711
  • សរុប19549157