នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ ផ្ញើ​សារ​រំលែក​មរណទុក្ខ​ សូម​គោរព​ជូន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​

04-May-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​ លោក​ជំទាវ​ នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ផ្ញើ​សារ​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ សូម​គោរព​ជូន​ចំពោះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ព្រមទាំង​ក្រុម​គ្រួសារ​នៃ​សព​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​។​

​យើងខ្ញុំ​មាន​ក្ដី​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ទទួល​ដំណឹង​ថា​ អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ ដែល​ត្រូវជា​មាតា​ មាតា​ក្មេក​ ជីដូន​ បាន​ទទួលមរណភាព​នា​ថ្ងៃ​ចន្ទ​ ១៣​កើត​ ខែ​ពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​២​និង​១២​នាទី​ ទៀប​ភ្លឺ​ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​ ដោយ​ជរាពាធ​។​

​មរណភាព​របស់​ អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​ វិ​វ​ឌ្ឍ​នា​ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នូវ​ពុទ្ធសាសនិក​មួយ​រូប​ ពោរពេញ​ដោយ​សេចក្ដី​បរិសុទ្ធ​ក្នុង​ព្រះ​ធម្ម​ ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យ​ និង​កម្លាំងកាយ​ចិត្ត​ ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត​ ក្នុង​ការងារ​មនុស្សធម៌​ និង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ ព្រមទាំង​ជា​ការ​បាត់បង់​នូវ​មាតា​ មាតា​ក្មេក​ ជីដូន​ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ និង​ជាទី​ស្រឡាញ់​ស្មើ​ជីវិត​ ដែល​បាន​បីបាច់​ថ្នាក់ថ្នម​ថែរក្សា​ និង​ផ្គត់ផ្គង់​ គ្រប់​បែប​យ៉ាង​ដល់​ក្រុម​គ្រួសារ​ ព្រមទាំង​អប់រំ​ ណែនាំ​ ផ្តល់​ដំបូន្មាន​ល្អៗ​ ធ្វើ​ឱ្យ​កូនចៅ​ បាន​ក្លាយជា​ ពលរដ្ឋ​ល្អ​ បញ្ញវន្ត​ និង​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​ នាំ​មក​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដែល​ជា​មនុញ្ញផល​ មិន​អាច​ខ្វះ​បាន​សម្រាប់​ជាតិ​ និង​ប្រជាជន​កម្ពុជា​។​

​ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​ចូលរួម​រំលែក​នូវ​ មរណទុក្ខ​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ក្រុម​គ្រួសារ​ ដោយ​សេចក្ដី​ សង្វេគ​ជាទី​បំផុត​ និង​សូម​ឧទ្ទិស​បួងសួង​ សុំ​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​ អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​ វិ​វ​ឌ្ឍ​នា​ បាន​ទៅ​កាន់​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

ចំនួនអ្នកទស្សនា

    19531307

  • ថ្ងៃនេះ1151
  • ម្សិលមិញ3121
  • សប្តាហ៍នេះ14141
  • ខែនេះ48921
  • ឆ្នាំនេះ303861
  • សរុប19531307