សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

04-May-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​ឈ្មោះ​ គួ​ក​ ស្រី​ណា​ ដែល​ប្រើប្រាស់​គណនី​ TIKTOK​ ឈ្មោះ​ អែ​ ណា​ ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨​ ដែល​គាត់​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ យក​មក​ផុស​ខុស​ពី​ការ​ពិត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២០​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ​ ជា​ពិ​សេ​គាត់​បាន​និយាយ​ខុស​ពី​ការ​ពិត​ដែល​មើលងាយ​មក​លើ​សមត្ថ​កិ​ច្វ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ស្ត្រី​ម្នាក់​ឈ្មោះ​ គួ​ក​ ស្រី​ណា​ បាន​ចូលខ្លួន​មក​បំភ្លឺ​ តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​សួរនាំ​ ហើយ​គាត់​ក៏​បាន​ទទួលកំហុស​ទាំងស្រុង​ និង​បាន​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​សុំ​ទោស​ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​បាន​ណែនាំ​ អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិត​មេដៃ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។​ ​សូម​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ និង​ចូលរួម​សហ​ការណ៍​ទប់ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត​ ៕​

ចំនួនអ្នកទស្សនា

    19531007

  • ថ្ងៃនេះ851
  • ម្សិលមិញ3121
  • សប្តាហ៍នេះ13841
  • ខែនេះ48621
  • ឆ្នាំនេះ303561
  • សរុប19531007