សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​៖​ មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ ជា​ការ​បាត់បង់​មាតា​ ជីដូន​ និង​ពុទ្ធសាសនិក​ដ៏​មាន​ព្រហ្ម​វិហារធម៌​

05-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ក្នុង​សារលិខិត​រំលែក​ទុក្ខ​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​ ចំពោះ​មរណភាព​របស់​ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ បាន​សម្តែង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​និង​សោកស្តាយ​ជាទី​បំផុត​ជាមួយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ និង​ក្រុម​គ្រួសារ​ ដែល​បាន​បាត់​ មាតា​ ជីដូន​ ជីដូន​ទូត​ ដ៏​មាន​ព្រហ្ម​វិហារធម៌​មួយ​រូប​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​បន្ត​ថា​ មរណភាព​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ គឺជា​ការ​បាត់បង់​ ពុទ្ធសាសនិក​មួយ​រូប​ ដែល​មាន​សទ្ធា​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​ក្នុង​ព្រះធម៌​ និង​បាន​បូជា​កម្លាំងកាយ​ចិត្ត​និង​ធនធាន​ ពេលវេលា​ ព្រមទាំង​ខិតខំ​តស៊ូ​គ្រប់​កាលៈទេសៈ​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌​ និង​ទ្រទ្រង់​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​មានការ​រីក​ចម្រើន​ជា​ដរាប​រៀង​មក​។​

​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ បាន​ទទួលមរណភាព​កាលពី​ព្រលឹម​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០​ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​ ដោយ​ជរាពាធ​។​ សព​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្ត្រី​នៅ​ក្បែរ​វិមាន​ឯករាជ្យ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​បួងសួង​សូម​វិញ្ញាណក្ខន្ធ​ អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ បាន​អញ្ជើញ​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ និង​ សម្តេច​ធម្ម​វិសុទ្ធ​វង្សា​ សៅ​ ទី​ ហេង​សំ​រិ​ន​ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបាសិកា​ ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ ប៊ុ​ន​ ស៊ា​ង​លី​ ដោយ​ផ្ទាល់​ នៅ​ភូមិ​គ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផង​ដែរ​៕

ចំនួនអ្នកទស្សនា

    19544337

  • ថ្ងៃនេះ1811
  • ម្សិលមិញ2601
  • សប្តាហ៍នេះ9051
  • ខែនេះ61951
  • ឆ្នាំនេះ316891
  • សរុប19544337