ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ប្រទេសដែលជាសមាជិកអាស៊ានចំនួន៥ប្រទេស ដែលមានករណីឆ្លងរាលដាលនៃវីរុសCovid-19ច្រើនជាងគេក្នុងតំបន់ គឺមានប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសថៃ ដែលមានការឆ្លងលើ២០០០ករណី ប៉ុន្តែប្រទេសសិង្ហបុរីបានវ៉ាដាច់គេដែលមានការឆ្លងលើ១០០០០ករណី។
ប្រទេសសិង្ហបុរីបានវ៉ាដាច់បណ្តាប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃអង្គារ ទី០៥ ខែឧសភានេះ សិង្ហបុរីមានការឆ្លងវីរុសCovid-19សរុបចំនួន១៨៧៧៨ករណី និងមនុស្សស្លាប់សរុបចំនួន១៨នាក់ ដែលនេះបើយោងតាម Worldmeter។
បន្ទាប់ពីសិង្ហបុរី គឺប្រទេសឥណ្ឌូនេស៊ី ដែលការឆ្លងវីរុសCovid-19សរុបបានកើនឡើងដល់ចំនួន១១៥៨៧ករណី និងមនុស្សស្លាប់សរុបចំនួន៨៦៤នាក់ ហើយប្រទេសហ្វីលីពីនជាប់លេខ៣ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលករណីឆ្លងវីរុសនេះច្រើនជាងគេ គឺមានការឆ្លងសរុបចំនួន៩៤៨៥ករណី និងមនុស្សស្លាប់សរុបចំនួន៦២៣នាក់។
លេខ៤គឺប្រទេសម៉ាឡេស៊ី មានការឆ្លងសរុបចំនួន៦៣៥៣ករណី និងបន្ទាប់មកប្រទេសថៃមានការឆ្លងសរុបចំនួន២៩៨៧ករណី វៀតណាមមានការឆ្លងសរុបចំនួន២៧១ករណី និងប្រទេសដែលមានការឆ្លងវីរុសCovid-19លើ១០០ករណីគឺសហភាពមីយ៉ានម៉ា ព្រុយណេ កម្ពុជា និងប្រទេសឡាវ ៕