ពោធិ៍សាត់៖ សាកសពក្មេងស្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិព្រែក ឃុំរាំងទិលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថ កិច្ចចុះដល់កន្លែងកើតហេតុ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចសាកសពក្មេងរងគ្រោះឈ្មោះរ៉ង ស្រីពេជ្រ ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់មានម្តាយឈ្មោះចាប់ រ៉ាឌីន អាយុ២៩ឆ្នាំ ចំពោះឪពុកបានស្លាប់ចោលគាត់តាំងពីតូច ករណីឃាតកម្មនេះកើតឡើងនៅចំណុចខាងលើនាវេលាម៉ោង១២ទៅម៉ោង១៣ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះឈ្មោះរ៉ង ស្រី ពេជ្រ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថាចំពោះករណីនេះសមត្ថកិច្ច កំពុងសហការស៊ើបអង្កេតស្រាវជ្រាវវែករក មុខសញ្ញាដៃដល់ ដើម្បីចាប់យកមក បំពេញបែបបទផ្តន្ទាទោសរកយុត្តិធម៌ជូនជនរងគ្រោះ ៕