ក្រសួងយុត្តិធម៌ ទូលថ្វាយព្រះមហាក្សត្រ អនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤នាក់ ក្នុងឱកាសពិធីបុណ្យពិសាខបូជា

07-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២០នេះ លើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប២៧៣នាក់ (ស្រី២៤នាក់) ជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤នាក់ (ស្រី០៨នាក់)។

រួមមាន៖
-បន្ថយទោស៦ខែ ចំនួន៣៤នាក់ (ស្រី០៣នាក់)
-បន្ថយទោស៩ខែ ចំនួន២១នាក់ (ស្រី០១នាក់)
-បន្ថយទោស១២ខែ ចំនួន១៩នាក់ (ស្រី០២នាក់)
-លើកលែងទោស ចំនួន១០នាក់ (ស្រី០២នាក់) ៕

ចំនួនអ្នកទស្សនា

    19539367

  • ថ្ងៃនេះ2121
  • ម្សិលមិញ1951
  • សប្តាហ៍នេះ4081
  • ខែនេះ56981
  • ឆ្នាំនេះ311921
  • សរុប19539367