ស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះ គ្រោងផ្តល់ពូជន៍បន្លែនិងដំណាំរួមផ្សំជូនប្រជាកសិករដាំដុះដោយឥតគិតថ្លៃ

07-May-2020 | ដោយ ពលមនសិការ

បន្ទាយមានជ័យ៖ ស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះ នៃអគ្គនាយកដ្ឋានកសិកម្ម គ្រោងផ្តល់ពូជន៍បន្លែ និងដំណាំរួមផ្សំជូនប្រជាកសិករដាំដុះដោយឥតគិតថ្លៃការផ្សព្វផ្សាយនេះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅពេលជំងឺកូវីដ១៩បានកំពុងរាតត្បាតដែលរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បង្កា និងទប់ស្កាត់វីរុសកូរ៉ូណាឬកូវីដ១៩ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ បានបង្កើនមូលនីធិសម្រាប់ជួយដល់ប្រជាកសិករការដាំដុះខ្វះខាតទុនជួយសម្រាប់ការដាំដុះដំណាំកសិកម្មសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

លោកបានកោតសសើរចំពោះស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះនៃអគ្គនាយកដ្ឋានកសិកម្មគ្រោងផ្តល់ពូជន៍បន្លែនិងដំណាំរួមផ្សំបានផលិតគ្រាប់ពូជបន្លែសុទ្ធល្អចំនួន២៥តោនជារៀងរាល់ឆ្នាំសម្រាប់កិច្ចអន្តរាគមន៍ផ្សេងៗ ហើយនិងជូនប្រជាកសិករ និងកម្មករដាំដុះដោយឥតគិតថ្លៃ ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

លោកបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជាអក្សកាត់(ប.ស.ប.ក)បានមានប្រសាសន៍ថា៖ជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាប្រព័ន្ធស្បៀងបម្រុងកម្ពុជាសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះ នៃអគ្គនាយកដ្ឋានកសិកម្ម បានផ្សព្វផ្សាយ និងផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគឹតថ្លៃដល់កសិករនិងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

លោកបានបញ្ជាក់ថា៖គោលបំណងបញ្ហាញពីគោលការណ៍ក្នុងការបែងចែកគ្រាប់ពូជន៍ ផ្សព្វផ្សាយគោលការណ៍និងព័ត៌មាន ដំណើរការបែងចែក គ្រាប់ពូជបន្លែ ការរៀបចំឯកសារក្រោយការបែងចែក។ ផ្តល់គ្រាប់ពូជន៍បន្លែដល់គ្រួសារកសិករដោយឥតគឹតថ្លៃ ដើម្បីអោយដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាពិសេសផ្តល់អាទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះនិងគ្រួសារកម្មករ និយោជិកក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌ វិស័យទេសចរណ៍ វស័យផ្សេងៗដែលត្រូវបានផ្អាក់ឬព្យួរការងារដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩១គ្រួសារទទួលបាន៤មុខស្មើនឹង៦កញ្ចប់ និងកសិករដែលចង់បានគ្រាប់ពូជត្រូវមានវត្ថមានផ្ទាល់នៅនឹងកន្លែងបែងចែកមានគ្រាប់បន្លែ ពោតដំណើប ល្ពៅ ស្ពៃចង្កឹះ ស្ពៃខៀវ ត្រកួន សណ្តែកកួរ ត្រប់វែង ត្រប់ក្រាំងរមាស ប៉េងប៉ោះ៕

ចំនួនអ្នកទស្សនា

    19544807

  • ថ្ងៃនេះ2281
  • ម្សិលមិញ2601
  • សប្តាហ៍នេះ9521
  • ខែនេះ62421
  • ឆ្នាំនេះ317361
  • សរុប19544807