មនុស្ស២នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍

07-May-2020 | ដោយ ពលមនសិការ

បន្ទាយមានជ័យ៖ មនុស្ស២នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងដឹកទំនិញបើកក្នុងល្បឿនលឿន បែកកង់បណ្តាលឲ្យក្រឡាប់។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង១នឹង៤០នាទីរំលងអាធ្រាត្រយប់ចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថានៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្តម៉ាកសាំយ៉ុងស៊េរីចាស់ដឹកទំនិញពេញដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានបែកកង់ខាងមុខបណ្តាលក្រឡាប់ចូលក្នុងប្រឡាយ ធ្វើឱ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីកក្តាមនុស្សដែលបើកបរក្នុងល្បឿនលឿនដោយមិនគោររពច្បាប់ចរាចរណ៍ទើបបណ្តាលអោយជួបឧបទ្ទវហេតុគ្រោះថ្នាក់កើតឡើងបណ្តាលស្លាប់និងរបួសធ្ងន់ ៕

ចំនួនអ្នកទស្សនា

    19547757

  • ថ្ងៃនេះ1991
  • ម្សិលមិញ3231
  • សប្តាហ៍នេះ12471
  • ខែនេះ65371
  • ឆ្នាំនេះ320311
  • សរុប19547757