ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់២ស្រុក ខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន៧ខ្នង

07-May-2020 | ដោយ ពលមនសិការ

បន្ទាយមានជ័យ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់២ស្រុក ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន៧ខ្នង កាលល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅស្រុកស្វាយចេក និងស្រុកភ្នំស្រុក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថានៅពេលមានភ្លៀងនិងលាយឡំដោយខ្យល់កន្ត្រាក់ ប៉ះពាល់ឃុំទ្រាស់ ស្រុកស្វាយចេក ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន៦ខ្នង ប៉ើងដំបូលនិងខូចខាតឈើផ្លានបាក់ជាច្រើននិងស័ង្កសីត្រូវបានរហែក។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា៖ភ្លៀងធ្លាក់ដែលលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលជាប់ស្រុកស្វាយចេក រងការខូចខាតផ្ទះសំបែង១ខ្នង ប៉ើងដំបូលអស់ទាំងស្រុងដែលបណ្តាលបាក់ខូចខាតឈើផ្លាន និងស័ង្កសីទាំងស្រុងតែសំណាងមិនគ្រោះថ្នាកក់ដល់ប្រជាពលរដ្ឋ។

គួររំលឹកថា៖នៅខេត្តបន្ទាយមានជ័យនៅដើមឆ្នាំ២០២០នេះរងគ្រោះដោយខ្យល់កន្ត្រាក់ជាច្រើនលើកហើយបណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនរយខ្នងនិងប្រជាពលរដ្ឋដូចជារន្ទះបាញ់ស្លាប់និងរងរបួសដោយខ្យល់កន្ត្រាក់ដែលបានការចូលរួមយកចិត្តទុកដាក់ពីថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរផ្ទាល់បានជួយជាស័ង្កសីហើយកម្លាំងទាំងបីស្ថាប័នបានជួយអន្តរាគមន៍និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ៕ដោយ៖ចន្ត្រា

ចំនួនអ្នកទស្សនា

    19548507

  • ថ្ងៃនេះ2741
  • ម្សិលមិញ3231
  • សប្តាហ៍នេះ13221
  • ខែនេះ66121
  • ឆ្នាំនេះ321061
  • សរុប19548507