សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសព្រៃឈើ នៅស្រុកបន្ទាយស្រី

08-May-2020 | ដោយ ពលមនសិការ

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បង្ក្រាបកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទីព្រឹក ស្ថិតនៅភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថារថយន្តដឹកអនុផលព្រៃឈើខាងលើម៉ាកកាំម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ធំ ២A-១៩៤២។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប និងដកហូត៖ ដកហូតរថយន្តចំនួន០១គ្រឿង, សន្លឹកទ្វាប្រភេទផ្ចឹកចំនួន០៨សន្លឹក។ ចំណែក អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន សមត្ថកិច្ច បានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ ៕

ចំនួនអ្នកទស្សនា

    19547077

  • ថ្ងៃនេះ1311
  • ម្សិលមិញ3231
  • សប្តាហ៍នេះ11791
  • ខែនេះ64691
  • ឆ្នាំនេះ319631
  • សរុប19547077