រយៈពេលជាងមួយសប្តាហ៍ រុស្ស៊ីវ៉ាដាច់បារាំង និងអាល្លឺម៉ង់ លើការឆ្លងវីរុសCovid-19

08-May-2020 | ដោយ ពលមនសិការ

ក្នុងរយៈពេលជាងមួយសប្តាហ៍ គិតចាប់តាំងពីដើមខែឧសភារហូតដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ លើកំណើននៃការឆ្លងរាលដាលវីរុសCovid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ រុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៥ហើយនៅលើពិភពលោក ដែលមានការឆ្លងវីរុសCovid-19ច្រើនជាងគេ។

ក្នុងរយៈពេល២៤ម៉ោងក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនេះ រុស្ស៊ីមានការឆ្លងថ្មីនៃវីរុសCovid-19រហូតដល់ចំនួន១១ ២៣១ករណី ដែលនាំអោយចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់១៧៧ ១៦០ករណី និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្នាមានចំនួន៨៨នាក់ ដែលនាំអោយអ្នកស្លាប់សរុបកើនឡើងដល់១៦២៥នាក់។

ចំពោះការឆ្លងសរុបនៃវីរុសCovid-19នៅជុំវិញពិភពលោកវិញ បានកើនឡើងដល់ចំនួន ៣ ៩១៣ ៥៥៩នាក់ មនុស្សស្លាប់សរុបមានចំនួន ២៧០ ៤២២នាក់ និងអ្នកជំងឺវីរុសCovid-19ចំនួន ១ ៣៤១ ០០១នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក ៕

ចំនួនអ្នកទស្សនា

    19544407

  • ថ្ងៃនេះ1881
  • ម្សិលមិញ2601
  • សប្តាហ៍នេះ9121
  • ខែនេះ62021
  • ឆ្នាំនេះ316961
  • សរុប19544407