នគរបាលស្រុកពញាឮចាប់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

08-May-2020 | ដោយ ពលមនសិការ

កណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ករណីហិង្សាដោយចេតនា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ផឹកស្រាស្រវឹងជេរដៀមដាក់គេ ហើយគ្រាន់តែគេសួរនាំរកមូលហេតុ ក៏យកដំបងឬស្សីវាយក្បាលគេ បណ្ដាលឲ្យរបួសបែកក្បាលសន្លប់ស្ដូក កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សេក ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ស្រះពោធិ ឃុំផ្សារដែក ស្រុក ពញាឮ ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម)។ ចំណែកជនរងគ្រោះឈ្មោះ គុណ វណ្ឌី ហៅនី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កាស្រស់។

មានទីលំនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (របួសបែកក្បាលផ្នែកខាងឆ្វេង)។ ដោយឡែកវត្ថុតាងដកហូតបានមាន ដងធ្វើពីឬស្សី ចំនួន ១ ប្រវែង៨០សង់ទីម៉ែត្រ ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះផឹកស្រានៅផ្ទះរបស់ខ្លួនជាមួយប្អូន រីឯជនសង្ស័យផឹកស្រានៅផ្ទះរបស់ឈ្មោះសំអាត ដែលនៅជិតផ្ទះជនរងគ្រោះ។ លុះផឹកបានមួយសន្ទុះ ក៏ស្រាប់តែជនសង្ស័យបានជេរដៀមដាមដាក់ជនរងគ្រោះ តែជនរងគ្រោះពុំតបតវិញទេ។ រហូតមកដល់ម៉ោងកើតហេតុ ជនសង្ស័ផឹករួចក៏ដើរត្រឡប់ទៅផ្ទះ ហើយជនរងគ្រោះក៏ដើរតាមក្រោយ ដើម្បីសួរនាំរកមូលហេតុ ភ្លាមនោះក៏ទាស់ពាក្យសម្ដីគ្នា ធ្វើឲ្យជនសង្ស័យយកដំបងឬស្សីនៅក្បែខ្លួនវាយទៅលើជនរងគ្រោះចំក្បាល បណ្ដាលឲ្យហូរឈាមសន្លប់ស្ដូក ក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងជួយយកជនរងគ្រោះទៅមននទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

ចំនួនអ្នកទស្សនា

    19544697

  • ថ្ងៃនេះ2171
  • ម្សិលមិញ2601
  • សប្តាហ៍នេះ9411
  • ខែនេះ62311
  • ឆ្នាំនេះ317251
  • សរុប19544697