អតីតយោធា២រូប បង្កើតកងកម្លាំងប្រដាប់អាវុធខុស ច្បាប់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ១៦ឆ្នាំ

08-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនការ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានប្រកាសសាលក្រមអតីតយោធា២រូប ដោយដាក់ពន្ធនា គារម្នាក់ៗ១៦ឆ្នាំ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។

អតីតមន្រ្តីយោធា២រូបរួមមាន៖ទី១-ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការយោធាកាត់ ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ, ទី២- ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ។

ជនទាំងពីរនេះ បានជាប់ចោទពីបទ៖បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការ អនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

តាមរយៈការប្រកាសសាល ក្រម របស់តុលាការយោធានេះ អតីតមន្ត្រីយោធាទាំង២រូបខាងលើ នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌកងយោធ ពលខេមរភូមិន្ទ ចាប់ពីថ្ងៃសាលក្រមស្ថាពរ ត្រូវបានប្រកាសជាផ្លូវការតទៅ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បានបោកប្រាស់ថា នឹងបញ្ចូលក្នុងក្របខណ្ឌ នៃកងយោធ ពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់ ៕

ចំនួនអ្នកទស្សនា

    19473557

  • ថ្ងៃនេះ2091
  • ម្សិលមិញ2601
  • សប្តាហ៍នេះ10261
  • ខែនេះ68701
  • ឆ្នាំនេះ246111
  • សរុប19473557