ក្រុមគ្រូពេទ្យឯកទេសចិន ផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ ១៩ និងធ្វើតេស្តដល់កង ទ័ពកម្ពុជា នៅតាមព្រំដែនកម្ពុជា- ថៃ ក្នុងខេត្តឧត្តរមានជ័យ

08-May-2020 | ដោយ ពលមនសិការ

ឧត្តរមានជ័យ៖ គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ដារិទ្ធ ប្រធាននាយកដ្ឋានសុខាភិបាលក្រសួងការពារ ជាតិបានចុះផ្សព្វផ្សាយ និងធ្វើតេស្តដោយស្ម័គ្រចិត្ត រកជំងឺឆ្លងកូវីដ១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពល តូចថ្មើរជើងលេខ៤១ នៃយោធ ភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរ ជើងលេខ៤១ តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូច ថ្មើរជើងលេខ៤១ សូមថ្លែង អំណរគុណដល់ក្រុមគ្រូពេទ្យមិត្តចិន តាមរយៈនាយកដ្ឋានសុខាភិបាល នៃក្រសួងការពារ ជាតិ ដែលបានចុះមកក្នុងពេល នេះ។

លោកបានបញ្ជាក់ថា «នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ ចំពោះសុខទុក្ខដល់កងទ័ព កំពុងបំពេញភារកិច្ចនៅព្រំដែនជួរមុខ។ រាល់ការគិតគូរយក ចិត្តទុកដាក់ខ្ពស់នេះហើយបានញ៉ាំងឲ្យកងទ័ពមានស្មារតី មុះមុត ឆន្ទៈតស៊ូ ការពារបូរណ ភាពទឹកដី និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គម ជាតិ»។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្ថានភាពទូទៅ ទាំងក្នុងពិភព លោក និងទាំងក្នុងតំបន់ មាន ការព្រួយបារម្ភអំពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់អាយុជីវិតមនុស្សយ៉ាង ច្រើន ហើយក្នុងនោះប្រទេសកម្ពុជាក៏រងគ្រោះដោយសារវីរុសឆ្លងនេះដែរតែក្រោមការ ដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានជំរុញដល់គ្រប់ស្ថាប័ន សហការជាមួយក្រសួងសុខាភិបាល និងបានកៀគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសម្ភារ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបញ្ចៀស ដែលទទួលបានជោគជ័យគួរជាទីមោតនផងដែរ។

លោកមេបញ្ជាការបានបន្ថែមទៀតថា ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ កងទ័ពនៃអង្គភាពកងពលតូចថ្មើរជើងលេខ៤១ បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ដោយបានចាត់តាំងក្រុមគ្រូពេទ្យរបស់អង្គភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យផងដែរ។

ជាមួយគ្នានោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នេះផងដែរ៕

 

ចំនួនអ្នកទស្សនា

    19476067

  • ថ្ងៃនេះ1621
  • ម្សិលមិញ2971
  • សប្តាហ៍នេះ12771
  • ខែនេះ71211
  • ឆ្នាំនេះ248621
  • សរុប19476067