បុរសម្នាក់លោតពីលើសណ្ឋាគារ ឡាក់គីស្តារ២ ជាន់ពី៧ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យកាល់ម៉ែត្រ

11-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ សង្ស័យលោតពីលើសណ្ឋាគារ ឡាក់គីស្តារ២ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣នឹង៣០នាទី នៅចំណុចបន្ទប់លេខ៧០៩ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ដែលមានទីតាំងដីឡូត៍លេខ ផ្លូវលេខ៣៣៦ ក្រុមទី២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបាន្យដឹងថាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរសល្មម, សក់ស្លូតវែង, ពាក់អាវសាច់ក្រណាត់ពណ៌ទឹកក្រូចដៃខ្លី, ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច និងពាក់ស្បែកជើងប៉ាត់តា ពណ៌ស។

សមត្ថកិច្ចបានបន្តថាតាមការបំភ្លឺរបស់ឈ្មោះ ថុក ថារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកគ្រប់គ្រងផ្នែកសំអាតបន្ទប់ បានអះអាងថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥នឹង៤០នាទី ខ្លួនកំពុងធ្វើការ ស្រាប់តែបុគ្គលិកផ្នែកគិតលុយបានឆាតមក ប្រាប់ខ្លួនថា មានភ្ញៀវប្រុសម្នាក់អាយុប្រហែល២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ បានមកជួល បន្ទប់លេខ៧០៩ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ស្នាក់នៅមួយយប់តម្លៃ១៨$ (ដប់ប្រាំបីដុល្លារសហរដ្ឋអាមេរិច) រួចហើយក៏ជួលឲ្យភ្ញៀវនោះសំរាកទៅដោយខាងអ្នកគិតលុយមិនបាន យកអត្តសញ្ញាណសម្គាល់របស់ភ្ញៀវនោះទេ រហូតដល់ម៉ោងប្រហែល២២នឹង១៥នាទី ថ្ងៃដដែល អ្នកគិតលុយបានឆាតមកប្រាប់ខ្លួនថា ភ្ញៀវបន្ទប់លេខ៧០៩ បានលោតពីលើបន្ទប់ជាន់ទី៧ ធ្លាក់មកខាងក្រោមរបួសធ្ងន់ ត្រូវបាន ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះមកដល់ម៉ោងប្រហែល២:០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះខាងលើបានស្លាប់បាត់ហើយ ។

បច្ចុប្បន្នសពកំពុងតំកល់ទុក នៅកន្លែងតំកល់សព ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រងចាំការិយាល័យជំនាញ និងគ្រូពេទ្យកោសល្យវិច័យមកពិនិត្យ និងក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា

    19549567

  • ថ្ងៃនេះ31
  • ម្សិលមិញ3761
  • សប្តាហ៍នេះ14281
  • ខែនេះ67181
  • ឆ្នាំនេះ322121
  • សរុប19549567