កម្លាំងនគរបាលឆែកឆេរផ្ទះមួយកន្លែង រកឃើញម៉ូតូ៨គ្រឿង ស្លាកលេខ១៨ ពាក់ព័ន្ធករណីចោរកម្ម

11-May-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦នឹង២០នាទី ដោយបានការឯកភាពពីលោក ប្លង់ សុផល និងលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានឆែកឆេរលំនៅដ្ឋានផ្ទះលេខ២២០B ផ្លូវលេខ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) ពាក់ព័ន្ធករណីអំពើលួច(យកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM- 3515 ) របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០នឹង១៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងការឆែកឆេរសមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ម៉ូតូចំនួន០៨គ្រឿង (ម៉ាកសេ១២៥ចំនួន០៦គ្រឿងក្នងនោះរបស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ចំនួន០១គ្រឿង, ម៉ាកធូដេចំនួន០១គ្រឿង, ម៉ាកស៊ុបភឺគប់ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៨បន្ទះ, ឧករណ៍សម្រាប់កាច់សោរកម៉ូតូចំនួន០១, សោរសម្រាប់ដោះគ្រឿងបន្លាស់ម៉ូតូមួយចំនួន និងឯកសារមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថា ចំពោះវត្ថុតាងចាប់យកខាងលើបានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    19474387

  • ថ្ងៃនេះ2921
  • ម្សិលមិញ2601
  • សប្តាហ៍នេះ11091
  • ខែនេះ69531
  • ឆ្នាំនេះ246941
  • សរុប19474387