រថយន្តហ្វត ស្លាកលេខខ.ម ភិនភាគដូចរថយន្តបុកកម្មករស្លាប់ នៅរាជធានីភ្នំពេញ ត្រូវបាននគរបាលខេត្តកណ្ដាល ប្រទះឃើញនៅស្រុកកោះធំ

11-May-2020 | ដោយ ពលមនសិការ

កណ្ដាល៖ រថយន្តម៉ាកហ្វតមួយគ្រឿង ដែលមានភិនភាគដូចរថយន្តបុកកម្មករម្នាក់ បណ្ដាលឲ្យស្លាប់នៅលើកំណាត់ផ្លូវលេខ២០០៤ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ត្រូវបាននគរបាលខេត្តកណ្ដាលប្រទះឃើញនៅចំណុចភូមិព្រែកប៉ិ ឃុំកោះធំខ  ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា រថយន្តដែលម៉ាកហ្វត ពាក់ស្លាកលេខ ខ.ម ០២-៤៦០៤  ដែល រថយន្តខាងលើនេះ មានភិនភាគ ដូចរថយន្តបុកកម្មករស្លាប់ នៅផ្លូវ២០០៤ កាលពីយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០។

បច្ចុប្បន្ន សមត្ថកិច្ច បានយករថយន្តនេះមកចតទុកនៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បី ត្រៀមប្រគល់ជូន សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    19532007

  • ថ្ងៃនេះ1851
  • ម្សិលមិញ3121
  • សប្តាហ៍នេះ14841
  • ខែនេះ49621
  • ឆ្នាំនេះ304561
  • សរុប19532007