លោកឧត្ដមសេនីយ៍ទោ សម សាមួន ប្រជុំដុះក្អែលនគរបាលចរាចរណ៍ខេត្ដរឿងអនុវត្ដអនុក្រឹត្យ៣៩ថ្មី

12-May-2020 | ដោយ ពលមនសិការ

កំពង់ស្ពឺ៖ នាព្រឹកថៃ្ងទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កងកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ដកំពង់ស្ពឺ ត្រូវបានអញ្ជើញចូលរួមស្ដាប់ការផ្សព្វផ្សាយ អំពីខ្លឹមសារដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាកិច្ចប្រជុំ ពង្រឹងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ ថៃ្ងទី១១ ខែឧសភា ឆ្នាំ២០២០។

ពិធីប្រជុំផ្សព្វផ្សាយស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីរ លោក លោកស្រី ស្នងការរង ទទួលផែនការងារចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកនាយការិយាល័យ នាយរងការិយាល័យទទួលការងារចរាចរណ៍ផ្លូវគោក លោកអធិការនគរបាល លោកអធិការរង ទទួលការងារចរាចរណ៍ ក្រុង ស្រុក ទាំង០៨ និងមន្រ្ដីពាក់ព័ន្ធសរុប៧៧នាក់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកស្នងការនគរបាលខេត្ដ បានលើកឡើងចំពោះការអនុវត្ដ លើការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលកន្លងមក យោងតាមអនុក្រឹត្យលេខ ៣៩ ចាប់ផ្ដើមពីថៃ្ងទី០១ ខែឧសភា ឆ្នាំ២០២០ ក្នុងរយៈពេល អនុវត្ដ មួយសប្ដាហ៍កន្លងមកគឹតត្រឹមថៃ្ងទី០៨ ខែឧសភា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ និងរកឃើញអ្នកប្រើប្រាស់ផ្លូវមិនទាន់អនុវត្ដបាន១០០%នោះទេ ប៉ុន្ដែសមត្ថកិច្ចនូវមានការយោគយល់អប់រំណែនាំអោយរកច្បាប់ការបំពេញឯកសារផ្ទាល់ខ្លួន ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការចូលរួមគោរពច្បាប់ប្រជាពលរដ្ឋ កម្ពុជាត្រូវតែមានជំនឿចិត្ដលើប្រតិបត្ដិការរបស់កងកម្លាំងនគរបាលចរាចរណ៍ ជាការអនុវត្ដច្បាប់ ដើម្បីសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស។

នគរបាលជាតិ ត្រូវមានសីលធម៌ សុជីវធម៌ និងការគោរពច្បាប់ដោយឥតលំអៀងនិងគ្មានការយោគយល់ តែរឹងមាំប្រាកដប្រជា១០០% ហើយអនុវត្ដអោយបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ពិសេសការណែនាំរបស់ថ្នាក់ដឹកនាំសមបងប្អូនប្រជាពលរដ្ឋ មេត្ដាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៕

 

ចំនួនអ្នកទស្សនា

    19476037

  • ថ្ងៃនេះ1591
  • ម្សិលមិញ2971
  • សប្តាហ៍នេះ12741
  • ខែនេះ71181
  • ឆ្នាំនេះ248591
  • សរុប19476037