លោកស្នងការនគរបាលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទ ត្រូវសម្តេចក្រឡាហោម ស ខេង ព្រមានលើកទី១

12-May-2020 | ដោយ ពលមនសិការ

កំពង់ធំ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានលើកទី១ ចំពោះនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំននួន៥នាក់ ក្នុងនោះរួមទាំងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តផងដែរ។

យោងតាមសេចក្តីសម្រេចដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានសម្រេចអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះមនុស្សចំនួន៥នាក់រួមមាន៖
ទី១-លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ទី២-លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ទី៣-លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
ទី៤-លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ទី៥-លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចព្រមានលើកទី១នេះ មូលហេតុ៖ ធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ៕

 

 

ចំនួនអ្នកទស្សនា

    19532967

  • ថ្ងៃនេះ2811
  • ម្សិលមិញ3121
  • សប្តាហ៍នេះ15801
  • ខែនេះ50581
  • ឆ្នាំនេះ305521
  • សរុប19532967