យោធាម្នាក់ បាញ់ស្ត្រី២នាក់ស្លាប់ រត់គេចខ្លួនជាមួយកាំភ្លើង AK47មួយដើម មានគ្រាប់១២០គ្រាប់

12-May-2020 | ដោយ ពលមនសិការ

ឧត្តរមានជ័យ៖ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ បានឱ្យដឹងថាកាលពិវេលាម៉ោង១នឹង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋ បាញ់សម្លាប់ពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ រស់នៅភូមិកន្ទុយជូន ឃុំបេង ស្រុកបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ រស់នៅភូមិកន្ទុយជូន ឃុំបេង ស្រុកបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ (ស្ថិតនៅក្នុងភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ៤)។ ក្រោយពីបានប្រព្រឹត្តបទល្មើស បាញ់សម្លាប់មនុស្ស២នាក់ខាងលើរួចមក ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន១ដើមលេខ577176 គ្រាប់ចំនួន១២០គ្រាប់។

អាស្រ័យដូចបានជម្រាប់ជូនដំណឹងខាងលើ សូមសមត្ថកិច្ចកងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ នគរបាល ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, សៀមរាប, បានឃើញជនល្មើសខាងលើសូមរាយការណ៍ និងឃាត់ខ្លួនជាបន្ទាន់ ៕

ចំនួនអ្នកទស្សនា

    19547867

  • ថ្ងៃនេះ2101
  • ម្សិលមិញ3231
  • សប្តាហ៍នេះ12581
  • ខែនេះ65481
  • ឆ្នាំនេះ320421
  • សរុប19547867