លែងលះគ្នាបានមួយខែ អតីតប្តីសុំជួបជុំវិញប្រពន្ធមិនព្រមយកវត្ថុរឹងចាក់ ប្រពន្ធរហូតស្លាប់

12-May-2020 | ដោយ ពលមនសិការ

កណ្ដាល៖ ជនសង្ស័យម្នាក់ លែងលះជាមួយប្រពន្ធរយៈជាងមួយខែ មកសុំប្រពន្ធផ្សះផ្សារជួបជុំគ្នាវិញ តែប្រពន្ធមិនព្រមក៏យកវត្ថុរឹងជិះម៉ូតូដេញតាមចាក់ប្រពន្ធរហូតស្លាប់ រួចរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើតស្ពាន បឹងកាចាន់ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្អាងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជួន សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល ខេត្តកណ្ដាល(អតីតប្តីជនរងគ្រោះ)។ ចំណែកជនរងគ្រោះឈ្មោះ នី ឡេហ្សា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល(អតីតប្រពន្ធជនសង្ស័យ)។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធ បានឈ្លោះ លែងលះគ្នារយះពេលជាង១ខែមកហើយ។លុះដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពី ចិញ្ចើមផ្លូវរួចអង្គុយនិយាយ ជាមួយប្រពន្ធ បានបន្តិចជនសង្ស័យ បានយកដៃឆ្វេងគៀកក ហើយយកដៃស្ដាំដាល់ទៅលើដើមទ្រូងជនរងគ្រោះ ។ ពេលវាយរួចជនសង្ស័យ បានឡើងជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះបាន ដួលផ្កាប់មុខទៅលើដី ហើយបានក្រុមគ្រួសារដឹកយកទៅពេទ្យ ជនរងគ្រោះស្លាប់នៅមន្ទីរ ពេទ្យបង្អែកស្រុកស្អាង។

ករណីនេះ កម្លាំងជំនាញការរិយាលយ័បច្ចេកទេសនិងវិទ្យាសាស្រ្តខេត្ត សហការជាមួយកម្លាំងពិនិត្យវិភាគកន្លែងកេីតហេតុស្រុក,កម្លាំងប៉ុស្តិ៍,អាជ្ញាធរមូដ្ឋាន និង ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះត្រួតពិនិត្យសាកសពឃើញថា សាកសពមានស្នាមកកិត រលាតដាច់ស្បែកចុងភ្នែកស្ដាំ,ស្នាមរលាត់លើបរបូមាត់ ផ្នែកខាងលើ,ស្នាមមុតដើមទ្រូងចំនួន២កន្លែង (ជំរៅមុតធ្លុះដល់ក្នុង និងមុតដល់ឆ្អឹង),ស្នាមមុតលើកន្លាក់ដៃឆ្វេងចំនួន០១កន្លែង,ស្នាមមុតក្បែរ ថ្លើមដៃចំនួន០១កន្លែង,ស្នាមរលាត់ដាច់ស្បែកក្រោមកែងដៃ។ ការសន្និដ្ឋាន៖ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ ពិនិត្យរួចសាកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យចាត់ការតាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    19540387

  • ថ្ងៃនេះ471
  • ម្សិលមិញ2661
  • សប្តាហ៍នេះ5101
  • ខែនេះ58001
  • ឆ្នាំនេះ312941
  • សរុប19540387