ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃសុក្រ ទី១៥ ខែឧសភានេះ កំណើនមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ជាង៤លាន៥សែននាក់ហើយ គឺចំនួន៤ ៥២០ ៦៨៦នាក់ ។
ចំណែកចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដូចគ្នា ដែលបើគិតត្រឹមថ្ងៃសុក្រនេះ មនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៣០ម៉ឺននាក់ហើយ គឺចំនួន៣០៣ ០៦៥នាក់ ខណៈដែលអ្នកជំងឺវីរុសCovid-19ចំនួន ១ ៧០១ ៩៨៥នាក់ បានជាសះស្បើយពីវីរុសនេះ ។
ប្រទេស២ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ច្រើនជាងគេនៅជុំវិញពិភពលោក គឺសហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញ ដែលសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ៨៦ ៨៩៥នាក់ និងប្រទេសអេស្ប៉ាញមានមនុស្សស្លាប់ចំនួន២៧ ៣២១នាក់ ៕