បុរសម្នាក់ រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

15-May-2020 | ដោយ ពលមនសិការ

កំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦នឹង០៥នាទី នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត៣៣-៣៤ នៅចំណុចភូមិផ្សាស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-9562 បើកបរដោយឈ្មោះ ទុន សុភាន់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិក្រស៊ូង ឃុំក្រស៊ូង ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរពីទិសខាងជើងឆ្ពោះមកទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត០១គ្រឿម៉ាក samyong ពណ៌ស ពាក់ផ្លាកលេខ តាកែវ 2A-2174 បើកបរដោយឈ្មោះ ជា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនក្រោយពេលកើតហេតុ បណ្ដាលអោយរបួសធ្ងន់ម្នាក់។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៕

ចំនួនអ្នកទស្សនា

    19540257

  • ថ្ងៃនេះ341
  • ម្សិលមិញ2661
  • សប្តាហ៍នេះ4971
  • ខែនេះ57871
  • ឆ្នាំនេះ312811
  • សរុប19540257