រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៦នាក់

15-May-2020 | ដោយ ពលមនសិការ

កោះកុង៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បានបុករថយន្តហាយឡែនឌ័រ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៦នាក់។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង១០នឹង៤៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលលេខ១-២ ចំណុចស្ពានអូរជ្រៅ ក្នុងភូមិអូរជ្រៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ទោ អ៊ុំ សោភណ្ឌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បានឱ្យដឹងបឋមថាហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់០២នាក់(ស្រី០១នាក់)(ក្មេង០១នាក់ប្រុស) រងរបួស ៦នាក់(ស្រី៤នាក់)។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ៕

 

ចំនួនអ្នកទស្សនា

    19476597

  • ថ្ងៃនេះ2151
  • ម្សិលមិញ2971
  • សប្តាហ៍នេះ13301
  • ខែនេះ71741
  • ឆ្នាំនេះ249151
  • សរុប19476597