កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19 នៅលើពិភពលោក នៅតែមានកំណើនខ្ពស់នៅឡើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ កំណើនមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន៣២៤៨នាក់ និងកំណើនមនុស្សឆ្លងថ្មី បានកើនឡើងដល់ចំនួន១២២ ២៩៨នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldomter ។
ចំពោះកំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃចន្ទដដែលនេះ មនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយ គឺចំនួន៧ ៩៨២ ៨២២ នាក់ ។
ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៤៣ម៉ឺននាក់ គឺចំនួន៤៣៥ ១៦៦ នាក់ ខណៈអ្នកជំងឺCovid-19ចំនួន៤ ១០៣ ៩៨៤ នាក់បានជាសះស្បើយ ៕