យុវជន​ម្នាក់​ក្រោក​ទៅ​ទិញ​ឥ​វ៉ា​ន់​ឲ្យ​ម្តាយ​លក់​ត្រូវ​បាន​រថយន្ត​ធុន​ធំ​បុក​ស្លាប់​

15-June-2020 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤៤​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៦A​ ចំណុច​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ​តា​បែន​ ស្ថិត​ក្នុងភូមិ​គោករ​ការ​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​
​ ​
​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​៖​ជន​រង​គ្រោះ​ឈ្មោះ​ អឿ​ន​ ឡាយ​ហាំ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​វែង​ត្បូង​ឃុំ​ តា​បែន​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​អៀ​រ៉ក​ ព​ណ៍​ខ្មៅ​ គ្មាន​ស្លាក​លេខ​។​ ចំណែក​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖​នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ជិៈ​ម៉ូតូ​ទៅ​ទិញ​ ឥ​វា់ន់​ឲ្យ​ម្តាយ​លក់​ លុះ​ពេល​ជិៈ​ចេញពី​ភូមិ​ឡើង​មក​ថ្នល់ជាតិ​ ដោយ​ធ្វើ​ដំណើរ​ ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​កើតហេតុ​ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ពោធិ​តា​បែន​ ក៏​ត្រូវ​រថយន្ត​ធុន​ធំ​ ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ ពី​ត្បូង​ទៅ​ជើង​បុក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​ធ្ងន់​ ចំណែក​អ្នក​បក​បររថ​យន្ត​ក្រោយ​ពី​កើតហេតុ​ បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​ ។​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ បន្ទាប់​នគរបាល​ជំនាញ​ ធ្វើការ​វាស់វែង​និង​ត្រួតពិនិត្យ​រួច​។​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​បែន​រង​ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​ ៕​

ចំនួនអ្នកទស្សនា

    19543857

  • ថ្ងៃនេះ1331
  • ម្សិលមិញ2601
  • សប្តាហ៍នេះ8571
  • ខែនេះ61471
  • ឆ្នាំនេះ316411
  • សរុប19543857