វីរុសCovid-19សម្លាប់មនុស្សជិត៤៧ម៉ឺននាក់ និងឆ្លងជាង៩លាននាក់នៅជុំវិញពិភពលោក

22-June-2020 | ដោយ ពលមនសិការ

វីរុសCovid-19 បានសម្លាប់មនុស្សអស់ជិត៤៧ម៉ឺននាក់ហើយដែរ គឺចំនួន ៤៦៩ ៦០៣នាក់ និងឆ្លងទៅមនុស្សជាង៩លាននាក់ហើយ គឺចំនួន៩ ០៣៧ ៩៥០ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះ មនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅជុំវិញពិភពលោក មានចំនួន១២៩ ៣៩៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ មានចំនួន៣ ៣៣៧នាក់។

គិតត្រឹមថ្ងៃចន្ទនេះដែល ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក មានចំនួន៦០១នាក់ និងមនុស្សឆ្លងថ្មីចំនួន១៦ ៨៥១ នាក់ ហើយសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីច្រើនជាងគេ គឺមានចំនួន២៥ ២២១ នាក់ ប៉ុន្តែអាមេរិកមានមនុស្សស្លាប់ប្រចាំថ្ងៃតិចជាងប្រេស៊ីល គឺមានចំនួន២៦៦នាក់ ៕

ចំនួនអ្នកទស្សនា

    19546207

  • ថ្ងៃនេះ441
  • ម្សិលមិញ3231
  • សប្តាហ៍នេះ10921
  • ខែនេះ63821
  • ឆ្នាំនេះ318761
  • សរុប19546207