ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្រសួងមហាផ្ទៃ នឹងរៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដល់ឧត្តមសេនីយ៍ឯកចំនួន១១៩នាក់ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃជាច្រើនាក់ទៀត។
សូមជម្រាបថា ក្នុងពិធីនោះមានការប្រកាសមុខតំណែងចំនួន ៣នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន ១១៩នាក់ ក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១៩នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ ៣២នាក់ និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៦៨នាក់៕