សាលារៀន វ៉េស្ទឡាញន៍ រៀបចំ​ពិធី​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​បញ្ចប់​កម្រិតសិក្សា​

27-September-2015 | ដោយ ខ្លុយខ្មែរ

ភ្នំពេញ​៖ សាលារៀនវ៉េស្ទឡាញន៍ បានរៀបចំ​ពិធី អបអរសាទរ​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​បញ្ចប់​កម្រិតសិក្សា ថ្នាក់​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កម្រិត​៣ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC) នា​ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ពិធី​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីដោយ លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន វ៉េស្ទឡាញន៍ អេ​ឌ្យូ​ខេ​សិន គ្រុប ខូ អិ​ល​ធី​ឌី ព្រមទាំង​មានការ​ចូល​រូ​ម​ពី​សំណាក់​ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀតផង​ដែរ​។​

សិស្សានុសិស្ស​ដែល​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ ប្រមាណ​ជាង ២០០​នាក់ ដែល​មកពី​សាលារៀន​វេស​ឡាញ​ចំនូ​ន ៣​សាខា រួមមាន សាខា​ទូល​ទំពូង សាខា​ទួល​ស្វាយព្រៃ និង​សាខា​ផ្សារ​តូច​។​

​ក្នុងឱកាស​នោះដែរ លោក ប៉ិច បូ​ឡែ​ន បាន​សំណូមពរ​ឲ្យ​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​មាន​លេខ​ទូរស័ព្ទ​គ្រូបង្រៀន អ្នកសម្របសម្រួល​កម្ម​វិធី នាយករង​ឬ​នាយិកា​រង​ទទួលបន្ទុក​កម្មវិធី និង នាយក​ឬ​នាយិកា​សាខា ដើម្បី​ងាយស្រួល​ក្នុងការ​សហការ​តាមដាន​ការសិក្សា​របស់​សិស្សានុសិស្ស និង​ផ្តល់​ជា​យោបល់ ឬ​សំណូមពរ​ផ្សេងៗ​។​

​លោក​បាន​មានប្រសាសន៍​បន្តថា ក្រុមហ៊ុន វ៉េស្ទឡាញន៍ អេ​ឌ្យូ​ខេ​សិន គ្រុប ខូ អិ​ល​ធី​ឌី កំពុង​រៀបចំ​គម្រោង​បម្រើសេវា​អប់​រំជា​លក្ខណៈ​អន្តរជាតិ ដែល​អាច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយនេះ​។​

​ជា​ចុងក្រោយ​លោក​ប្រធាន​នាយក​ប្រតិបត្តិ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​របស់​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់ និង​ជូនពរ​ឲ្យ​មាន សេចក្តីសុខ សុភមង្គល​គ្រប់​ក្រុមគ្រួសារ ជាពិសេស​ជូនពរ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​មាន​សុខ​ភាពល្អ​គ្រប់ៗ​គ្នា​៕

ចំនួនអ្នកទស្សនា

    19567987

  • ថ្ងៃនេះ1351
  • ម្សិលមិញ2921
  • សប្តាហ៍នេះ11161
  • ខែនេះ4281
  • ឆ្នាំនេះ340541
  • សរុប19567987