ព្រះសីហនុ៖ ក្រោមកិច្ចសហការជាមួយអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាន់ មុនីនាថ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកិច្ចផ្តួចផ្តើមព្រៃកោងកាងដើម្បីអនាគតនៅកម្ពុជា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងព្រះសីហនុ ។
ដែលមានសមាជិកចូលរួមពីនាយកដ្ឋានជំនាញថ្នាក់កណ្តាល តំណាងអាជ្ញាធរខេត្ត អង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាល័យ និងវិស័យឯកជន ដែលបានវិនិយោគន៍នៅតំបន់ឆ្នេរសមុទ្រនៃខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប សរុបចំនួន២៥ នាក់។
កិច្ចប្រជុំបានពិភាក្សានិងសម្រេចស្នើសុំលើការបន្ថែមសមាជិកភាពពីតំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត នាយកដ្ឋាន ជំនាញ និងផ្នែកឯកជន រួមទាំងបានលើកផែនការសកម្មភាពឆ្នាំ២០១៦។ នៅពេលរសៀល សមាជិកកិច្ចប្រជុំ បាន ចុះធ្វើទស្សនៈកិច្ចសិក្សា និងរៀនសូត្របទពិសោធន៍ពីសហគមន៍ក្នុងឃុំទទួលទទឹង ស្រុកព្រៃនប់៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន