ភ្នំពេញ៖ នៅបន្ទប់អប្សរានៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ជំនួយដល់អនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមទីប្រឹក្សាក្រសួង លោក លោកស្រី អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិកនៃក្រុមការងារលេខាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ។
អង្គពិធីទាំងមូល បានប្រជុំពិភាក្សាលើការរៀបចំវិញ្ញាសាសំណួរ-ចម្លើយ និងគំនូរផ្សាយ(អាហ្វីស) សម្រាប់ការប្រឡងមហោស្រពយុវជនទូទាំងប្រទេស ឆ្នាំទី២ អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦៕
ប្រភព៖ ទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ