ភ្នំពេញ៖ ដើម្បីរក្សានូវគុណភាពផលិតផល និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅកម្ពុជា ព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ មានពិធីដុតកំទេចចោលនូវឱសថក្លែងក្លាយ ខុសច្បាប់មួយចំនួននៅឡកំទេចសំណល់វេជ្ជសាស្ត្របឹងជើងឯក ។
ពិធីនេះ មានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឱសថក្លែងក្លាយទាំងអស់ដែលត្រូវបានដុតកំទេចចោលមានចំនួន ៥៤ ការ៉ុង ស្មើនឹង ១,៩៦៧.២ គីឡូក្រាម ៕
ប្រភព៖ ទំព័រក្រសួងយុត្ដិធម៌