កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​ការប្រឡង​សំណួរ​-​ចម្លើយ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

06-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

​ភ្នំពេញ​៖ នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ មាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​ការប្រឡង​សំណួរ​-​ចម្លើយ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​នា​ឪ​កាស​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​ទីប្រឹក្សា​ក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន សមាជិក​នៃ​ក្រុមការងារ​រៀបចំ​ការប្រឡង ក្រោម​អធិបតីភាព ឯកឧត្តម ចំរើន វ៉ាន់​ថា អនុប្រធាន​អចិន្ត្រៃយ៍ ។

​កិច្ចប្រជុំ​នេះ ពិភាក្សា​លើ​ការរៀបចំ​វិញ្ញាសា​សំណួរ​-​ចម្លើយ សម្រាប់​ការប្រឡង​មហោស្រព​យុវជន​ទូទាំងប្រទេស ឆ្នាំ​ទី​២ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៨ ឆ្នាំ​២០១៦ ៕

​ប្រភព​៖ ទំព័រ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​

ចំនួនអ្នកទស្សនា

    21002647

  • ថ្ងៃនេះ7101
  • ម្សិលមិញ3441
  • សប្តាហ៍នេះ10551
  • ខែនេះ83291
  • ឆ្នាំនេះ560191
  • សរុប21002647