ភ្នំពេញ៖ របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបដ៏ខ្មៅងងឹតមួយ ដែលប្រជាពលរដ្ឋទាំងអស់ចងចាំក្នុងចិត្តមិនអាចបំភ្លេចបាននូវទង្វើដ៏ សាហាវ ព្រៃព្សៃរបស់ពួកប៉ុលពត ដែលសម្លាប់មនុស្សគ្មានត្រាប្រណី និងមិនឆ្លាប់មានក្នុងប្រវតិសាស្ត្រខ្មែរពីមុនមក ។
ក្រោយពីបញ្ចាប់នូវរបបដ៏ខ្មៅងងឹតមួយនេះហើយ បានបន្សល់ទុក្ខនូវសាកសពជាច្រើន ។ ដូច្នេះហើយទើប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានប្រារព្ធពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន ២៦អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពិធីនេះ មានការអញ្ជើញចូលរួមដោយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ និងប្រជាពលរដ្ឋសង្កាត់ទាំង១៣ ក្រោមការដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ។
ឆ្លៀតក្នុងឪកាសនេះ ដែលស្របពេលទៅនឹងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងនោះ លោកអភិបាលខណ្ឌ ក៏ដូចជាពុទ្ធបរិស័ព្ទដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ បានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ ឲ្យទៅកាន់សុគតិភពផងដែរ ៕
ប្រភព៖ ទំព័រ សសយក ខណ្ឌដង្កោ