ចិន៖ ដើម្បីកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៥ មានកិច្ចប្រជុំវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍឆ្នាំ២០១៥ ក្រោមប្រធានបទ ការអភិវឌ្ឍរួមតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភាពក្រីក្រ នៅប្រទេសចិន។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងព្រមទាំងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅចូលរួម ផងដែរ ។
នៅក្នុងឱកាសនោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានបង្ហាញឆន្ទៈមុះមុតចូលរួមក្នុងការលុបបំបាត់ភាពក្រីក្រ ជាពិសេសសំរាប់ប្រទេសដែលកំពុងប្រឈមនឹងភាពក្រីក្រ ។
លោកប្រធានាធិបតី ក៏បានបញ្ជាក់អំពីការប្រមូលធនធានមនុស្សក្នុងសង្គម ហើយផ្តល់ការអប់រំដល់ពួកគេឲ្យយល់ដឹងអំពីវិធីនានាក្នុងការលើកកម្ពស់ជីវភាព ដើម្បីឈានទៅរកការលុបបំបាត់ភាពក្រីក្រ ។
ប្រទេសចិននឹងបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងថវិកា និងការអភិវឌ្ឍធនធានមនុស្ស ដោយមានការចូលរួមទាំងអស់គ្នាដើម្បីពន្លឿនការដល់ការកាត់បន្ថយភាពក្រីក្រលើពិភពលោកអោយបានឆាប់និងមានប្រសិទ្ឋិភាពផងដែរ៕
ប្រភព៖ ទំព័រ សសយក សង្កាត់បឹងទំពន់