ពេលយើងនិយាយពីរឿងលុយ អ្នកខ្លះធ្វើដូចជាកំប្លែងណាស់។ ថ្ងៃម្សិលមិញពេលខ្ញុំកំពុងទិញអាវធំនៅ ហាង Nordstrom ហើយបាននិយាយលេងជាមួយអ្នកលក់។ នាងពិតជាឆ្លាតណាស់ តែរហូតដល់ពេលចាប់ផ្តើមនិយាយរឿងលុយ នាងដូចជាចម្លែក។
នាងថា “ខ្ញុំមិនយល់ថាគេចេញទៅញ៉ាំអីក្រៅរាល់ថ្ងៃបានដោយយ៉ាងម៉េចទេ។ វាថ្លៃពេកហើយ។ ខ្ញុំអាចទៅញ៉ាំបានយូរៗម្តងតែប៉ុណ្ណោះ តែមិនអាចចេញរាល់ថ្ងៃបានទេ។ ខ្ញុំសុខចិត្តចំអិនម្ហូបដោយខ្លួនឯង។” បន្ទាប់មក ខ្ញុំបានសួរគាត់ថា “ហេតុអ្វីអ្នកថាវាថ្លៃពេក?”
នាងបានបន្តថា “ខ្ញុំត្រូវបង់កម្ចីនៅសាលា។ វាធ្វើអោយខ្ញុំអស់លុយ។ មើលទៅខ្ញុំមិនអាចធ្វើអ្វីបានទេ រហូតដល់ពេលខ្ញុំសងកម្ចីនោះអស់សិន។ ហើយខ្ញុំមានការងារពេញម៉ោងពីរកន្លែង និងកូនបីនាក់សម្រាប់ចិញ្ចឹម។”
ខ្ញុំអរគុណព្រះហើយ ដែលខ្ញុំបានបង់លុយសាលា ៥០០០០ដុល្លារួចរាល់ និងលុយក្រេឌីតកាត ៥០០០០ដុល្លាទៀត កាលពីឆ្នាំមុន ហេតុដូច្នេះ ខ្ញុំអាចយល់ពីបញ្ហារបស់នាងបានយ៉ាងច្បាស់។ តែជាអកុសល ខ្ញុំមិនបានមានពេលក្នុងការប្រាប់នាងអោយលម្អិត ដូចដែលអ្វីខ្ញុំនឹងប្រាប់អ្នកនាពេលនេះទេ។ ខ្ញុំគិតថាអ្នកនឹងយល់ពីន័យវាកាន់តែច្បាស់ (ឬយល់ពីលុយកាន់តែច្បាស់)៖ អ្នកមិនអាចរកលុយបានទេ ប្រសិនបើអ្នកមិនសមហេតុផល។
ប្រសិនបើអ្នករវល់តែគិតពីបំណុល អ្នកនឹងទាក់ទាញវាបន្ថែមទៀត។ តែប្រសិនបើអ្នករវល់តែគិតពីទ្រព្យសម្បត្តិ អ្នកនឹងទាក់ទាញទ្រព្យបន្ថែមទៀតផងដែរ។ និយាយអោយខ្លី អ្នកត្រូវតែឈប់គិតរឿងធ្វើយ៉ាងណាបង់បំណុលអោយអស់ តែត្រូវចាប់ផ្តើមគិតរឿងរកទ្រព្យអោយបានច្រើន។
ទុកអោយខ្ញុំពន្យល់ពីទ្រឹស្តីនេះទៅអ្នកអោយកាន់តែច្បាស់៖ នៅពេលដែលអ្នកគិតពីបំណុល អ្នកបាននាំមកនូវគំនិត អស់សង្ឃឹម ភាពក្រីក្រ នឹងអារម្មណ៍ថាមានបញ្ហាត្រូវដោះស្រាយ។ ការគិតបែបនេះ នឹងបង្ខំអោយអ្នកគិតថាត្រូវខិតខំធ្វើការច្រើនម៉ោង និងធ្វើអោយអ្នកជឿថាត្រូវបង់វិក័យបត្រជាច្រើនមិនចេះអស់មិនចេះហើយ ដែលវាជាបទពិសោធន៍ដ៏អាក្រក់និងឈឺចាប់មួយ។
ផ្ទុយពីការគិតរឿងបំណុលមិនចេះចប់ តាមពិតអ្នកមានទ្រព្យ។ ការខិតខំរកលុយ គឺជាបទពិសោធន៍មួយដ៏ល្អ ចៀសជាងបទពិសោធន៍បង់លុយទៅមនុស្សដែលអ្នកជំពាក់។ នៅពេលដែលអ្នកផ្តោតអារម្មណ៍ទៅលើការខិតខំរកប្រាក់ បំណុលរបស់អ្នកនឹងមើលថែបំណុលវាខ្លួនឯង។ ការផ្តោតអារម្មណ៍លើទ្រព្យ នឹងនាំអ្នកទៅកាន់អារម្មណ៍សោមនស្ស ភាពរីកចម្រើន និងជាគំនិតដែលមានថាមពល។
ខាងក្រោមនេះគឺជាគន្លឹៈដើម្បីអោយរួចផុតពីបំណុលអោយអស់មួយជីវិតរបស់អ្នក៖
១. គិតពីទ្រព្យ កុំគិតពីបំណុល
ដោយសារតែអ្នកគិតពីលុយរៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក អ្នកក៏នឹងអាចមានគំនិតវិជ្ជមានជាមួយវា។ នៅពេលដែលអ្នកគិតរឿងរកលុយ អ្នកនឹងក្លាយជាមនុស្សកាន់តែចេះច្នៃប្រឌិត។ តែប្រសិនបើអ្នកគិតតែពីរឿងបំណុល អ្នកនឹងស្លាប់។
២. បង់លុយដោយចេញពីចិត្ត
លើកក្រោយពេលអ្នកបង់វិក័យបត្រ ការផាកពិន័យ ឬចំណាយអ្វីមួយ ត្រូវបង់វាដោយចេញពីចិត្ត។ ប្រសិនបើអ្នកចាយវាទាំងឈឺចាប់ អ្នកនឹងទទួលនូវរឿងពីរយ៉ាង ទី១គឺ អារម្មណ៍ថាលុយពិបាកនឹងរកវិញណាស់ ទី២ គឺអ្នកមិនមានអារម្មណ៍ថារីករាយនឹងសេវាដែលអ្នកបានបង់ហើយកំពុងទទួលបាននោះទេ។
៣. រីករាយនឹងអ្វីដែលអ្នកមាន
ការរីករាយស្វាគមន៍នឹងអ្វីដែលអ្នកមានស្រាប់ នឹងធ្វើអោយអ្នកទទួលបានវាកាន់តែច្រើនបន្ថែមទៀត។ មានន័យថា អ្នកកំពុងប្រាប់ពិភពលោក ថា “បន្ថែមអានេះអោយច្រើនទៀតមកលោក!”។ អ្នកអាចកត់អ្វីដែលអ្នកមានស្រាប់ជាបញ្ជីសារពើព័ន្ធ ហើយរីករាយនឹងវា។ អ្នកត្រូវតែទទួលយកនូវអ្វីដែលអ្នកមាន ដើម្បីទទួលរបស់អ្នកចង់បានបន្ថែមទៀត។
៤. ចេញអោយឆ្ងាយពីអ្នកដាច់យ៉ៃ
មានមនុស្សជាច្រើនពាន់នាក់នឹងចែករំលែករឿងគ្មានទ្រព្យសម្បត្តិឲ្យអ្នកស្តាប់។ សូមចេញអោយឆ្ងាយពីមនុស្សទាំងនេះ។ មនុស្សជាច្រើនសុទ្ធតែជាគ្រូបោកប្រាស់ នៅពេលដែលយើងនិយាយពីលុយ។ សូមស្វែងរកមិត្តដែលមានទ្រព្យ ពួកគេនឹងជួយអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅ។
៥. កុំនិយាយពីរឿងបំណុល
ពាក្យ មានថាមពលអោយរីកចម្រើនរបស់វា ហើយវាក៏មានថាមពលអោយក្រីក្រផងដែរ។ ប្រសិនបើអ្នកចែករំលែករឿងក្រីក្រ (បំណុល) របស់អ្នកជាមួយអ្នកដទៃ អ្នកបានធ្វើអោយអ្នកដទៃក្លាយជាទាសករនៃគំនិតរបស់អ្នក។ ជំនួសមកវិញ សូមនាំគ្នានិយាយពីរឿងរកទ្រព្យវិញ។
៦. ទៅកន្លែងអ្នកមាន
ទៅហើយសាកបើក Rolls Royce មើល ដើម្បីទទួលបានបទពិសោធន៍ជីវិត។ អ្នកអាចនឹងទៅលេងវិមានរបស់សេដ្ឋីពីរបីនាក់ក្នុងមួយខែ។ ហ៊ុំព័ទ្ធខ្លួនអ្នកដោយភាពរីកចម្រើន នឹងធ្វើអោយអ្នកមានអារម្មណ៍ថាមានជាងមុន។ អ្នកនឹងចាប់ផ្តើមសួរខ្លួនឯងថា “ធ្វើម៉េចទើបខ្ញុំបានរបស់នេះ?”
៧. ទិញទំនិញប្រណិត
នៅពេលដែលអ្នកទិញទំនិញពីហាងប្រណិតៗ មិនថាវាតូចប៉ុណ្ណានោះទេ អ្នកនឹងមានអារម្មណ៍ថាអ្នកមានជាងមុន។ ឧទាហរណ៍ ខ្ញុំបានទៅផ្សារ Pier 1 ដើម្បីទិញសមធ្វើពីមាស។ ដោយខ្ញុំទិញរបស់ប្រណិតច្រើន ការជឿជាក់លើខ្លួនខ្ញុំបានកើនឡើង ហើយវាបានជះឥទ្ធិពលដល់គណនីធនាគារខ្ញុំផងដែរ។
ការខិតខំរកប្រាក់ គឺជាបទពិសោធន៍មួយដ៏រីករាយ ជាងការបង់បំណុល តើអ្នកមិនគិតអញ្ចឹងទេឬ? ជាចុងក្រោយ គឺអ្នកនឹងរកលុយបានច្រើនជាងមុន នឹងរីករាយជាងមុនទៀតផង។ នៅពេលដែលអ្នករកលុយបានច្រើន អ្នកនឹងអាចបង់លុយជាសែកដ៏ច្រើនទៅកន្លែងដែលអ្នកខ្ចីនោះតែម្តង! តែចំពោះពេលនេះ សូមគិតតែពីរឿង ស្វែងរកលុយអោយបានច្រើន!
ប្រភព៖ http://www.entrepreneur.com/article/251095 , CritiKH Newsroom