កណ្ដាល៖ ក្នុងបរិវេណវត្តសុវណ្ណតេជោ នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ មានប្រារព្ធពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៥គ្រួសារ នៅក្នុងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាទាំងគឺជារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលដឹកនាំដោយលោកជំទាវ គឹង ចាន់ឌី គន់ គីម អនុប្រធានកិត្តិយសសាខា និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ។
គ្រួសារដែលបានមកទទួលយកអំណោយទាំងអស់គឺសុទ្ធតែជាគ្រួសារដែលមានជីវភាពក្រីក្រខ្វះខាតដូចជា ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នករងគ្រោះដោយខ្យល់ព្យុះ ក្នុងនោះគ្រួសារនីមួយៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល