ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយ កម្មវិធីបរិស្ថានស្នូលមហាអនុតំបន់ទន្លេមេគង្គនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមដំណើរការរៀបចំកសាងឯកសារ យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមនៃការប្រមូលផ្តុំកម្លាំង និងធនធានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញឱ្យដំណើរការនៃការកសាងឯកសារ យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣ នេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិនេះ និងជាផែនទីបង្ហាញផ្លូវមួយសម្រាប់គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការរៀបចំធ្វើផែនការបរិស្ថាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពនៃប្រជាជនខ្មែរ៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន