ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ អញ្ជើញ​ប្រារព្ធ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​

03-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រសួង​មុខងារសាធារណៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ថវិកា​កម្មវិធី មាតិកា​ថវិកា និង​អង្គភាព​ថវិកា​” នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​គ្រប់​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​គ្រប់គ្រង​មុខងារសាធារណៈ អគ្គនាយកដ្ឋាន​គោលនយោបាយ​មុខងារសាធារណៈ អគ្គ​ធិ​ការដ្ឋាន និង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​មុខងារសាធារណៈ សរុប​ប្រមាណ ៩៥ នាក់ ក្រោម​អ​ធិ​តី​ភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់ រដ្ឋបាល​សាធារណៈ​។

​សូម​បញ្ជក់​ផងដែរ​ថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២ ថ្ងៃ គឺ​ដើម្បី​តៀម​ខ្លួន រៀបចំ​និង​អនុវត្ត​ថវិកា​កម្មវិធី​នានា របស់​ក្រសួង​មុខងារសាធារណៈ អោយមាន​ប្រសិទ្ធ​ខ្ពស់ និង​ចំ​គោលដៅ សម្រាប់​ឆ្នាំ​២០១៧ ខាងមុខនេះ​៕



​ប្រភព​៖ ទំព័រ​ក្រសួង​មុខងារសាធារណៈ​


ចំនួនអ្នកទស្សនា

    20524977

  • ថ្ងៃនេះ1801
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60641
  • ខែនេះ82521
  • ឆ្នាំនេះ82521
  • សរុប20524977