តាកែវ៖ កម្មវិធីគាំពារសុខភាពសហគមន៍ UP-PHH បានបន្តសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារ ខេត្តតាកែវ នៅក្នុងបរិវេណវត្តត្រើយឃ្លោក ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
កម្មវិធីនេះ ប្រព្រឹត្តទៅមានរយៈពេល០១ថ្ងៃ គឺនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានការសហការរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គម្រោង Helping Hands នៃសហរដ្ឋអាមេរិក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។
សមាសភាពចូលរួមមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់សរុបចំនួន ២៨នាក់ ក្នុងនោះមានស្រី ១៨នាក់ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ២១នាក់ ស្រីចំនួន ១២នាក់ផងដែរ៕
ប្រភព៖ ទំព័រ សសយក ខេត្តតាកែវ