ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​បញ្ចាំង​ទិន្នន័យ Data Projector ជូន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​

05-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​បញ្ចាំង​ទិន្នន័យ (Data Projector) ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Hitachi ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ពិធី​នេះ ប្រារព្ធ​ធ្វើឡើង​ដោយមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម លោកជំទាវ​សាកលវិទ្យាធិកា​រ អគ្គនាយក លោក លោកស្រី​ប្រធាន ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ជាច្រើនរូប​ទៀត ក្រោម​អធិបតីភាព​ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ​ដល់​លោក Koichiro Nakamura អគ្គនាយក​ទីផ្សារ នៃ​ក្រុមហ៊ុន Hitachi ដែល​បាន​ផ្តល់នូវ​ឧបករណ៍​ដ៏​មាន​សារប្រយោជន៍​នេះ ដើម្បី​បំពេញតម្រូវការ​និស្សិត សាស្ត្រាចារ្យ​ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ​ឲ្យ​បានល្អ​ប្រសើរ ដែល​ការផ្តល់ជូន​នេះ​គឺ​ស្រប​ជាមួយនឹង​ទស្សនៈវិស័យ​របស់​ក្រសួង​ក្នុងការ​បង្ហាញ និង​បង្កើន​គុណភាព​ខ្ពស់​នៃ​ការ​ផ្តល់នូវ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​។

​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម​បានប្រគល់​នូវ​ឧបករណ៍​ខាងលើនេះ ជូន​ដល់​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ព្រមទាំង​សាកលវិទ្យាល័យ​រដ្ឋ​ចំនួន ០៤ រួមមាន​៖ សាកលវិទ្យាល័យ​បាត់ដំបង សាកលវិទ្យាល័យ​មានជ័យ សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ និង​សាកលវិទ្យាល័យ​ស្វាយរៀង​៕



​ប្រភព​៖ ទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​

ចំនួនអ្នកទស្សនា

    20526037

  • ថ្ងៃនេះ2861
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61701
  • ខែនេះ83581
  • ឆ្នាំនេះ83581
  • សរុប20526037