កណ្ដាល៖ ខ្មែរ គឺជាប្រទេសមួយដែលពោរពេញទៅដោយវប្បធម៌ដ៏ប្រពៃកន្លងមក ហើយក៏បន្ដនូវវប្បធម៌ដ៏ល្អផូរផង់នេះ រហូតមកដល់សព្វថ្ងៃ។ របាំក្បាច់បុរាណខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។
នៅថ្ងៃទី០៧ ខែវិច្ឆិកា ២០១៥ មន្ទីរវប្បធម៌ខេត្តកណ្តាល សហការជាមួយវិទ្យាស្ថានសិល្បៈខ្មែរ បានរៀបចំសិក្ខាសាលាស្វែងយល់ពីតំលៃរបាំក្បាច់បុរាណខ្មែរពេញមួយថ្ងៃ នៅមជ្ឈមណ្ឌលសិល្បៈលោកតា ឆេង ផុន ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សិក្ខាសាលាស្វែងយល់ពីតំលៃរបាំក្បាច់បុរាណខ្មែរនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្តាល ដែលលោកទំទាវបានយកចិត្តទុកដាក់ជាខ្លាំងទៅលើតម្លៃនៃរបាំក្បាច់បុរាណខ្មែរនេះ។
ថ្លៃងក្នុងឱកាសនេះ លោកជំទាវ សួស សារ៉ាម បានសម្ដែងនូវភាពរំភើប និងសប្បាយរីករាយជាខ្លាំង ចំពោះការដែលបានស្វែងយល់ពីតម្លៃដ៏អស្ចារ្យរបស់របាំក្បាច់បុរាណខ្មែរយើង ដែលមានកេរិ៍្តតំណែលតាំងពីសម័យបុរាណកាលមក ហើយអ្វីដែលធ្វើឲ្យកាន់តែមានភាពរំភើបនោះគឺ សិល្បៈបុរាណមួយនេះ បានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល