ភ្នំពេញ៖ អបអរសាទរ បុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ២០១៥ ក្នុងនាមអ្នកជំនាន់ក្រោយ ការប្រារព្ធទិវាជាតិ គឺមានទិដ្ឋភាព សំខាន់ណាស់ ហើយបានរំលឹកមនសិកាយើងថា មូលដ្ឋានឯករាជ្យរបស់មាតុភូមិ ដ៏កំសត់របស់យើងគឺមានច្រើនណាស់ ហើយត្រូវតែរួមគ្នាធ្វើឲ្យបាន ។ បុព្វបុរស សម្តេចតា នរោត្តម សីហនុ បានដណ្តើមឯករាជ្យពីអាណានិគមបរទេសជូនជាតិ ។
យើងចងចាំថា ក្នុងប្រវត្តិសាស្ត្រ ២សម័យកាល គឺ សម័យ លន់ នុល និង សម័យខ្មែរក្រហម យើងគ្មានឱកាសសូម្បីរំលឹក អត្ថន័យ ៩ វិច្ឆិកានេះទេ ។ នេះជាកំហុសផ្នែកនយោបាយ និងកំហុសដែលជ្រើសរើសមេដឹកនាំខុស ។
៩ វិច្ឆិកា ឆ្នាំនេះ បានរំលឹកយើងផងដែរថា បើគ្មានសន្តិភាព និង ស្ថេរភាព គឺយើងក៏គ្មានឱកាស រំលឹកដល់ ៩ វិច្ឆិកានេះដែរ ។ នេះជាការផ្សារភ្ជាប់គ្នា ។ រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំបច្ចុប្បន្ន ពិតជាឲ្យតម្លៃ ៩ វិច្ឆិកា ហើយលើសពីនេះ ប្រជាជនកម្ពុជាទាំងអស់ បានរំលឹកដល់ ៩ វិច្ឆិកា និងបន្តការអភិវឌ្ឍជាតិមាតុភូមិឲ្យខ្ពស់ត្រដែតបន្តទៀត ។
រាជរដ្ឋាភិបាល គឺជាស្នូល នៃការរំលឹកដល់តម្លៃអតីតកាល ជាស្នូលនៃនីរន្តភាពបច្ចុប្បន្ន និង តទៅអនាគត៕