ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្ដមអនុរដ្ឋលេខាធិការ និងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមអបអរសាទរ និងទទួលដោយផ្ទាល់នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ ចំពោះការវិលត្រឡប់របស់កីឡាការិនី កែ ឡេង ម្ចាស់មេដៃមាសពីការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោកផ្នែកស្ត្រី Women’s Petanque World Championship នាយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងបាងកក ប្រទេសថៃ។
នេះជាការទទួលបានមេដាយមាសពីរលើកជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ពិភពលោករបស់កីឡាការិនី កែ ឡេង ដោយ កាលពី ឆ្នាំ២០១៣ លោកស្រីបានឈ្នះ រួចម្តងនាការប្រកួត នៅទីក្រុង Montauban ប្រទេសបារាំង។
សកម្មភាពទាំងអស់នេះ គឺជាការលើកទឹកចិត្តដល់វិស័យកីឡា ក៏ដូចជាជួយជម្រុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដទៃទៀតឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុងការពង្រឹងសមត្ថភាព ដើម្បីទទួលបានជ័យជំនះនាឱកាសប្រកួតលើកក្រោយទៀត៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា