ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាង អុជទៀនជ័យក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦២ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០១៥ ) នៅវិមានឯករាជ្យនាព្រឹកថ្ងៃចន្ទនេះ។ ពិធីនេះ មានការចូលរួមផងដែរពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រីឯប្រតិភូគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក ប៉ុល ហំម។
ទៀនជ័យនឹងត្រូវរក្សាទុករយៈពេលថ្ងៃ។ ក្រោយព្រះរាជពិធីអុជទៀនជ័យ ព្រះករុណា ព្រះមហាក្សត្រ បានយាងស្វាគមន៍មន្ត្រីរាជការ និងប្រជាពលរដ្ឋ៕